ការរីកចម្រើនរួមគ្នា៖ ភាពជាដៃគូសហការដ៏សកម្ម

ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍហ្គេមទូរស័ព្ទឈានមុខគេ ដែលមានហ្គេមកាស៊ីណូដ៏ទាក់ទាញ និងច្នៃប្រឌិតជាច្រើនយើងក៏បានបង្កើតភាពជាដៃគូយុទ្ធសាស្រ្តជាមួយម៉ាកកាស៊ីណូអនឡាញធំៗមួយចំនួនផងដែរ។ កិច្ចសហប្រតិបត្តិការបែបនេះមិនត្រឹមតែជំរុញហ្គេម PG Soft ឱ្យឈានទៅដល់ទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានភាពសម្បូរបែបក្នុងការលេងហ្គេមសម្រាប់សមាជិកហ្គេមអនឡាញទូទាំងពិភពលោកផងដែរ។

2MBET គឺកាស៊ីណូអនឡាញដ៏រឹងមាំមួយ មានមោទនភាពក្នុងការនាំមកជូននូវហ្គេមស្លតដ៏ល្បីល្បាញរបស់ PG Soft។ អ្នកអាចរីករាយជាមួយពិភពហ្គេមដ៏ទាក់ទាញ ដែលរួមមានដូចជា “Mahjong Ways” “Fortune Ox” និង “Wild Bandito”។ ជាមួយនឹងការរចនា HTML5 ដែលផ្តោតលើទូរស័ព្ទដៃ និងការលេងហ្គេមដ៏រស់រវើក 2MBET ធានានាំមកជូនអ្នកនូវបទពិសោធន៍ល្អបំផុតពុំធ្លាប់មាន។

ជាមួយនឹងប្រវត្តិជិតពីរទសវត្សរ៍ប្រេនរបស់ 888 Casino ត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោកដោយសារតែភាពចម្រុះនៃហ្គេម និងភាគជោគជ័យរបស់ខ្លួន។ ភាពជាដៃគូជាមួយ PG Soft បានផ្តល់ជូនហ្គេមកាស៊ីណូទូរស័ព្ទដៃថ្មីៗជាច្រើន ដោយបង្កើនភាពទាក់ទាញដល់សមាជិកដែលកំពុងស្វែងរកអ្វីដែលថ្មីប្លែក និងរំភើប។ កាស៊ីណូដ៏ល្បីមួយក្នុងចំណោមកាស៊ីណូដ៏ល្បីល្បាញដែលមានហ្គេមស្លតរបស់ PG Soft ជាច្រើន។ អ្នកអាចលេងហ្គេមទាំងអស់នេះដោយភាពងាយស្រួល និងគ្មានការព្រួយបារម្ភអ្វីទាំងអស់!

InterWetten ដែលជាក្រុមហ៊ុនប្រតិបត្តិការភ្នាល់កីឡា និងហ្គេមកាស៊ីណូធំជាងគេមួយបានរួមដៃជាមួយ PG Soft ដើម្បីពង្រីកបណ្ដុំហ្គេមកាស៊ីណូទូរស័ព្ទរបស់ពួកគេដោយផ្តល់ជូននូវហ្គេមស្លត និងហ្គេមបៀរដែលមានគុណភាព។ តាមរយៈការដាក់បញ្ចូលនេះ វានឹងបំពេញតម្រូវការហ្គេមទូរស័ព្ទដែលកំពុងកើនឡើងនៃអតិថិជនរបស់ InterWetten។ វាក៏បានផ្តល់នូវហ្គេមស្លត PG Soft សម្រាប់សាកល្បងដូចជា “Mahjong Ways” និង “Fortune Ox” ដែលអនុញ្ញាតឱ្យអ្នកលេងស្វែងយល់ពីហ្គេមជាច្រើនរបស់ PG Soft ជាមួយនឹងរូបរាងប្លែកថ្មីៗ។

អមជាមួយនឹងបណ្ដុំហ្គេមស្លតអនឡាញដ៏ធំរបស់ខ្លួន VideoSlots ក៏កំពុងទទួលបានការជំរុញបន្ថែមពីហ្គេមស្លតឈ្នះពានរង្វាន់របស់ PG Soft ដែលធ្វើឲ្យមាន​ការគាំទ្រកាន់តែច្រើនឡើង។ ការសហការគ្នា​ក៏ផ្តល់ផលប្រយោជន៍ដល់អ្នកដែលកំពុងស្វែងរកការឈ្នះហ្គេមថ្មីៗ ដោយបង្កើនការចូលរួមរបស់សមាជិក។ ដើម្បីសម្រេចគោលដៅនេះ VideoSlots បានប្រមូលផ្តុំហ្គេមស្លត និងហ្គេមបៀររបស់ PG Soft មកជូនអ្នកដល់ក្នុង​ទូរស័ព្ទដៃរបស់អ្នក។

Casumo​ គឺជាកាស៊ីណូអនឡាញមួយដែលមានភាពច្នៃប្រឌិតខ្លាំង ក្នុងការធ្វើឱ្យហ្គេមកាន់តែគួរឲ្យចាប់អារម្មណ៍។ ភាពជាដៃគូជាមួយនឹង PG Soft បានផ្តល់ជូននូវហ្គេមដ៏ទាក់ទាញ និងជក់ចិត្តដែល​ជាការជួយអោយ​ពួកគេអាច​បន្តតួនាទីជាគេហទំព័រឈានមុខគេរបស់ខ្លួននៅក្នុងឧស្សាហកម្មហ្គេមអនឡាញនេះ។ Casumo ប្តេជ្ញាផ្តល់ជូននូវហ្គេមស្លតដ៏រីករាយជាច្រើនតាមរយៈហ្គេម PG ដែលមានកាដូរសាច់ប្រាក់បន្ថែម និងប្រម៉ូសិនយ៉ាងសន្ធឹកសន្ធាប់។ ហ្គេមទាំងនេះអនុញ្ញាតឱ្យអ្នកអាចភ្នាល់សាកល្បង មុនពេលបញ្ចូលព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេដើម្បីឈ្នះប្រាក់ពិតៗ។

វេបសាយ Betsson អនុញ្ញាតឱ្យអតិថិជនរបស់ពួកគេកម្សាន្ដ និងឈ្នះប្រាក់ជាមួយហ្កេមកំពុងពេញនិយមបំផុតដែលមាននៅក្នុងបណ្ដុំហ្គេមរបស់ PG Soft។ ការចាប់ដៃសហការគ្នានេះនឹងពង្រឹងបន្ថែមទៀតនូវតំណែងឈានមុខគេរបស់ Betsson ក្នុងនាមជាវេទិការហ្គេមកាស៊ីណូអនឡាញដ៏សំបូរបែប។ ក្រុមហ៊ុនហ្គេមដ៏ល្បីល្បាញនៅអឺរ៉ុបមួយនេះផ្ដល់នូវហ្គេម PG Soft ជាច្រើនប្រភេទដែលអនុញ្ញាតឱ្យអ្នកឈ្នះរង្វាន់យ៉ាងឆាប់រហ័ស!

កិច្ចព្រមព្រៀងដៃគូររបស់ LeoVegas ជាមួយ PG Soft នឹងផ្តល់ឱ្យអ្នកភ្នាល់នូវបទពិសោធន៍លេងហ្គេមទូរស័ព្ទដ៏រលូន និងទាក់ទាញជាមួយនឹងហ្គេមឈានមុខគេពី​ PG Soft។ ក្នុងចំណោមហ្គេមជាច្រើន អ្នកអាចលេងហ្គេមស្លតសាកល្បងដូចជា “Dragon Hatch” និង “Hip Hop Panda” របស់ PG Soft។​ អ្នកក៏អាចចុះឈ្មោះលេងហ្គេមស្លតជាមួយនឹងប្រាក់រង្វាន់ជាច្រើនពិតៗ​។

ក្នុងនាមជាក្រុមហ៊ុនប្រមូលផ្ដុំ និងផ្គត់ផ្គង់ហ្គេមអនឡាញឈានមុខគេមួយ Relax Gaming នាំយកហ្គេមទំនើបៗ​ពី PG Soft ទៅកាន់បណ្តាញសមាជិកនៃកាស៊ីណូអនឡាញទូទាំងពិភពលោក។ តាមរយៈកម្មវិធី “Powered By Relax” របស់ខ្លួន កាស៊ីណូអនឡាញមួយនេះបានចែករំលែកហ្គេមស្លត PG Soft និងធ្វើឱ្យពួកគេទៅដល់ដៃរបស់អ្នកភ្នាល់ហ្គេមអនឡាញជាច្រើន។ វាក៏បន្តពង្រឹងជំហររបស់ Relax Gaming ក្នុងនាមជាអ្នកផ្គត់ផ្គង់មាតិកាហ្គេមដែលមានគុណភាពខ្ពស់ជាងគេផងដែរ។

វេទិកាកាស៊ីណូអនឡាញ SoftGamings នេះមានបណ្ដុំហ្គេមធំទូលាយមួយសម្រាប់អ្នកភ្នាល់។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈភាពជាដៃគូនេះ PG Soft ក៏បានរួមបញ្ចូលហ្គេមរបស់ពួកគេទៅលើវេទិកានេះ។ ដូច្នេះ អ្នកអាចស្វែងរកហ្គេមដែលមានគុណភាពខ្ពស់ និងទាន់សម័យជាប្រចាំ។ វេទិការនវក៏បញ្ចូលហ្គេមស្លតសាកល្បង PG Soft ដើម្បីផ្តល់ឱកាសឱ្យអតិថិជនរបស់ខ្លួនស្គាល់ហ្គេមពី PG Soft មុននឹងពួកគេសម្រេចចិត្ត​ភ្នាល់ប្រាក់ពិតៗ។

ផលប្រយោជន៍នៃដៃគូរសហការក្នុងពិភពពិត

កិច្ចសហការនេះផ្តល់ផលប្រយោជន៍ដល់ដៃគូរបស់យើងយ៉ាងច្រើនលើសលុប។ ជាដំបូង យើងបំពេញបន្ថែមនូវបញ្ជីរបស់ពួកគេ។​​ ការបន្ដែមហ្គេម PG Soft ដែលមានភាពចម្រុះ អាចបំពេញតាមតម្រូវការរបស់អ្នកភ្នាល់ក្នុងហ្គេមប្រភេទផ្សេងៗគ្នា។ ហ្គេមកាន់តែច្រើននាំឱ្យអ្នកលេងកាន់តែជក់ចិត្ត។ បំពាក់ដោយក្រាហ្វិកដ៏ល្អឥតខ្ចោះ និងដំណើរការហ្គេមដ៏រលូន និងលក្ខណៈពិសេសប្លែកៗ ហ្គេមទាំងនេះបានបង្កើនការពេញចិត្តរបស់អ្នកភ្នាល់គ្រប់កម្រិត។ ដូច្នេះ វាក៏បានទាក់ទាញសមាជិកថ្មីៗមកកាន់វេទិការបស់ពួកគេ និងមកភ្នាល់ហ្គេមដ៏ពេញនិយមរបស់ PG Soft ដែលធានាបាននូវភាពសប្បាយ និងប្រាក់ចំណូលបន្ថែមផងដែរ។ ចុងក្រោយ ភាពជាដៃគូរជាមួយនឹង PG Soft និងបណ្ដុំហ្គេមដ៏សម្បូរបែបបានជួយឲ្យប្រេនរបស់ពួកគេអាចប្រកួតប្រជែងជាមួយនឹង​ក្រុមហ៊ុនផ្សេងៗទៀតនៅក្នុងទីផ្សារបានយ៉ាងងាយស្រួល។

ផលប្រយោជន៍ទាំងអស់របស់អ្នក ក្នុងនាមជាសមាជិករបស់យើង

ការចាប់ដៃសហការរបស់ PG Soft ជាមួយវេទិកាកាស៊ីណូអនឡាញទាំងអស់នេះ បានធ្វើឱ្យអ្នកទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីទំនាក់ទំនងទាំងនេះ។ ទីមួយវាបានបន្ថែមវិសាលភាពនៃហ្គេមរបស់ PG Soft ដល់អ្នក។ បើធៀបនឹងការលេងនៅកាស៊ីណូតែមួយ ឥឡូវនេះអ្នកអាចលេងតាមរយៈវេទិកាជាច្រើនជាមួយនឹងហ្គេមដ៏សម្បូរបែប និងថ្មីៗជានិច្ចរបស់ PG Soft។

លើសពីនេះទៅទៀត ដោយសារតែហ្គេម PG Soft ត្រូវបានបញ្ចូលទៅក្នុងវេទិកាជាច្រើន វាផ្តល់ជម្រើសវេទិការដែលត្រូវនឹងការចង់បានរបស់អ្នក។ វាក៏បង្កើនភាពងាយស្រួល និងអនុញ្ញាតឱ្យអ្នកជ្រើសរើសវេទិការមួយដែលសាកសមបំផុតទៅតាម​ប្រភេទក្រាហ្វិកហ្គេម ប្រាក់រង្វាន់ ឬជម្រើសទូទាត់ជាដើម។

ជាពិសេស កាស៊ីណូអនឡាញនីមួយៗបានផ្ដល់ប្រម៉ូសិនពិសេស និងប្រាក់រង្វាន់បន្ថែមជាច្រើនផ្សេងៗគ្នាសម្រាប់ការលេងហ្គេមរបស់ PG Soft ដើម្បីជាការលើកទឹ​ក​ចិត្ដបន្ថែមដល់អ្នក។ នេះមានន័យថា អ្នកអាចទទួលបានរង្វាន់ដូចជាការបង្វិលដោយឥតគិតថ្លៃ និងការផ្តល់ជូនប្រាក់ត្រលប់មកវិញ ដែលបន្ថែមឲ្យការភ្នាល់ហ្គេមកាន់តែភាពសប្បាយរីករាយ និងឈ្នះលឿនជាងមុន។

ដូចដែលបានរៀបរាប់ខាងលើ PG Soft បានឈ្នះពានរង្វាន់ជាអ្នកអភិវឌ្ឍន៍ហ្គេមកាស៊ីណូអនឡាញដ៏ល្អបំផុត និងមានសុវត្ថិភាពបំផុត។ ដូច្នេះ ដោយសហការជាមួយកាស៊ីណូអនឡាញដ៏ល្អបំផុត និងមានការទទួលស្គាល់នោះ យើងនឹងផ្ដល់ជូនកាស៊ីណូនៅលើទូរស័ព្ទដៃដ៏សុវត្ថិភាព និងគួរឱ្យទុកចិត្តបំផុតសម្រាប់ដំណើរភ្នាល់ហ្គេមរបស់អ្នក។

ភាពជាដៃគូកាស៊ីណូរបស់យើងនឹងកែលម្អបទពិសោធន៍ភ្នាល់​របស់អ្នក តាមរយៈ​ការ​បង្កើតហ្គេមឲ្យកាន់ល្អប្រសើរ កាន់តែងាយស្រួល មានប្រម៉ូសិនពិសេសៗ ប្រើបច្ចេកវិទ្យាកាន់តែទំនើប និងសុវត្ថិភាពកាន់តែខ្ពស់។ ចំនុចទាំងនេះនឹងធ្វើឱ្យហ្គេមកាស៊ីណូអនឡាញ PG Soft កាន់តែទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍​សម្រាប់អតិថិជននៅទូទាំងពិភពលោក។

អាជ្ញាប័ណ្ណហ្គេម

ហ្គេមដែលមានទំនួលខុសត្រូវ

ការទូទាត់តាមធនាគារ៖

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ PG Soft Cambodia™ 

គោលការណ៍​ភាព​ឯកជន​របស់ PG SOFT

នៅ PG SOFT ពួកយើងប្តេជ្ញាការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងអ្នកភ្នាល់ហ្គេមទាំងអស់។ គោលការណ៍​​ឯកជនភាព​​នេះ​ពិពណ៌នា​អំពី​របៀប​ដែល​យើង​ប្រមូល ដំណើរការ ចែកចាយ និង​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នកក្នុងដំណើរការរបស់អ្នកទាក់ទងជាមួយហ្គេម គេហទំព័រ និងសេវាកម្មរបស់យើង។

អានបន្ថែម

ការប្រមូលព័ត៌មាន

យើងខ្ញុំតាមដានព័ត៌មានដោយស្វ័យប្រវត្តិអំពីរបៀបដែលអ្នកប្រើប្រាស់គេហទំព័ររបស់យើង។ ព័ត៌មាននេះរួមមាន៖

ព័ត៌មានផ្ទាល់ខ្លួន៖ ព័ត៌មានដែលកំណត់អត្តសញ្ញាណអ្នករួមមានឈ្មោះ អាស័យដ្ឋានអ៊ីម៉ែល ថ្ងៃខែឆ្នាំកំណើត និងព័ត៌មានទំនាក់ទំនងដូចជាលេខទូរស័ព្ទ។ យើងទទួលបានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទាំងស្រុងដោយស្ម័គ្រចិត្ត ដែលបានផ្ដល់ដោយអ្នក ឧទាហរណ៍នៅពេលបង្កើតគណនី ឬនៅពេលអ្នក​ចង់ទាក់ទងមកផ្នែកសេវាកម្មអតិថិជនរបស់យើង។

ព័ត៌មាននៃការលេងហ្គេមយើងប្រមូលទិន្នន័យអំពីរបៀបដែលអ្នកភ្នាល់ហ្គេម និងប្រើសេវាកម្មរបស់យើងរួមមានព័ត៌មានឧបករណ៍របស់អ្នក ប្រវត្តិហ្គេម ចំណូលចិត្ត ស្ថិតិ និងអាសយដ្ឋាន IP ជាដើម។ យើងប្រើប្រាស់ទិន្នន័យនេះដើម្បីអភិវឌ្ឍហ្គេម និងធ្វើឱ្យបទពិសោធន៍របស់អ្នកកាន់តែងាយស្រួល។

ព័ត៌មានបច្ចេកទេស៖ រួមបញ្ចូលព័ត៌មានអំពីឧបករណ៍របស់អ្នក ប្រភេទកម្មវិធីអ៊ីនធឺណេត ប្រព័ន្ធប្រតិបត្តិការ និងការភ្ជាប់​អ៊ីនធឺណេត។ យើងប្រមូលព័ត៌មានបែបនេះដើម្បីធានាថាហ្គេមរបស់យើងដំណើរការ និងបង្ហាញបានត្រឹមត្រូវនៅលើឧបករណ៍ទាំងអស់របស់អ្នក។

របៀបប្រមូលព័ត៌មាន

យន្តការមួយក្នុងចំណោមយន្តការសម្រាប់ដំណើរការទិន្នន័យរបស់យើងអាចជាតាមរយៈខូឃីស៍ (Cookies) ដើម្បីតាមដានការប្រើប្រាស់របស់អ្នកជាមួយគេហទំព័ររបស់យើង។ ទោះជាយ៉ាងណា អ្នកអាចបិទខូឃីស៍នៅលើកម្មវិធីអ៊ីនធឺណេតរបស់អ្នកបាន។

យើងក៏អាចភ្ជាប់ទៅគេហទំព័រភាគីទីបីជាច្រើននៅលើគេហទំព័រនេះ ដូចជាសេវាកម្មដែលពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម ការវិភាគទិន្នន័យ និងសេវាកម្មបណ្តាញសង្គមជាដើម។ សេវាកម្មទាំងនេះអាចដាក់ខូឃីស៍នៅលើកម្មវិធីអ៊ីធឺណេតរបស់អ្នក និងអាចផ្ញើខូឃីស៍របស់ពួកគេទៅកាន់ឧបករណ៍របស់អ្នកតាមរយៈគេហទំព័រយើងផងដែរ។

ការប្រើប្រាស់ព័ត៌មានទាំងនេះ

PG SOFT នឹងប្រើប្រាស់ព័ត៌មានទាំងនេះជាចម្បងសម្រាប់៖

ការបង្កើនប្រសិទ្ធភាព និងការផ្តល់នូវសេវាកម្ម៖ ទិន្នន័យរបស់អ្នកអនុញ្ញាតឱ្យយើងផ្តល់ជូនហ្គេមរបស់យើងបានយ៉ាងរលូន ការទូទាត់ប្រកបដោយសុវត្ថិភាព ផ្តល់ការគាំទ្រកម្រិតខ្ពស់ដល់អតិថិជន និងបង្កើតបទពិសោធន៍លេងហ្គេមតាមការចង់បានរបស់អតិថិជន។

ទំនាក់ទំនង និងការចូលរួម៖ យើងអាចផ្ញើអ៊ីមែល ឬការជូនដំណឹងទៅកាន់អ្នករួមមាន​សេចក្តីប្រកាសសំខាន់ៗដែលទាក់ទងនឹងហ្គេមថ្មីៗ ប្រម៉ូសិនពិសេសៗ ឬព័ត៌មានពាក់ព័ន្ធផ្សេងទៀត ក្នុងគោលបំណងធ្វើឱ្យអ្នកទទួលបានព័ត៌មានថ្មីៗ។

ការបង្កើនសុវត្ថិភាព៖ ព័ត៌មាននេះនឹងត្រូវបានប្រើដើម្បីធានាថាគេហទំព័ររបស់យើងមានសុវត្ថិភាពក្នុងការប្រើប្រាស់ និងក្នុងការធានាការពារអ្នកប្រើប្រាស់ទាំងអស់របស់ពីសកម្មភាពក្លែងបន្លំ ការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬសកម្មភាពខុសច្បាប់ផ្សេងៗទៀត។

ការអនុលោមតាមច្បាប់៖ ព័ត៌មាននឹងត្រូវបានដំណើរការស្របតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗដែលអនុវត្ត​ដោយស្របស្ដង់ដារ​ និងក្រមសីលធម៌វិជ្ជាជីវៈ។

ការបង្ហាញព័ត៌មានរបស់អ្នក

ព័ត៌មានទាំងអស់ដែលអាចទាក់ទងនឹងអ្នកនឹងមិនត្រូវបានបញ្ជូនបន្ត ឬបង្ហាញជាសាធារណៈជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ប៉ុន្តែដើម្បីធានាថា យើងអាចផ្តល់បទពិសោធន៍លេងហ្គេមដ៏ល្អបំផុតតាមរយៈគេហទំព័រ ឬកម្មវិធីរបស់យើង PG SOFT មានសិទ្ធិបង្ហាញព័ត៌មានបែបនេះដល់ភាគីទីបី ដូចជាដៃគូពាណិជ្ជកម្ម អ្នកផ្តល់សេវាកម្ម និងអាជ្ញាធរមានសមត្ថកិច្ចតែប៉ុណ្ណោះ។

តាមការសម្រេចចិត្តដោយឯកច្ឆ័ន PG SOFT នឹងសហការជាមួយស្ថាប័នអនុវត្តច្បាប់ក្នុងការផ្តល់ព័ត៌មាននេះដើម្បី៖

  • ស្វែងរក និងទប់ស្កាត់សកម្មភាពខុសច្បាប់នៅលើគេហទំព័ររបស់យើង
  • អនុវត្តតាមកាតព្វកិច្ច និងតម្រូវការផ្នែកច្បាប់
  • ការពារខ្លួនយើងពីបញ្ហាផ្នែកច្បាប់ដែលអាចកើតមាន
  • ធានាសុវត្ថិភាពអ្នកប្រើប្រាស់របស់យើង និងការពារគេហទំព័ររបស់យើងផ្ទាល់។

រក្សាសុវត្ថិភាពទិន្នន័យ

យើងខ្ញុំប្រកាន់យកនូវវិធានការសមស្របដើម្បីធានាថា ព័ត៌មានត្រូវបានការពារពីការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ការប្រើប្រាស់ខុស និងការបាត់បង់។ យ៉ាងណាក៏ដោយ មិនមានវិធីសាស្រ្តនៃការបញ្ជូនទិន្នន័យតាមរយៈអ៊ីនធឺណិតណាដែលមានសុវត្ថិភាពពេញលេញនោះទេ យើងមិនអាចធានាសុវត្ថិភាពទាំងស្រុងបាននោះទេ។

ទាក់ទងនឹងសុវត្ថិភាពទិន្នន័យ ការបញ្ជូនទិន្នន័យ និងការរក្សាទុកទិន្នន័យ PG SOFT បានប្រើប្រាស់បច្ចេកវិទ្យាអ៊ិនគ្រីប (encryption) ដើម្បីទប់ស្កាត់ការចូលប្រើព័ត៌មានពីជនអនាមិកដោយគ្មានការអនុញ្ញាត។

ទិន្នន័យរបស់អ្នកត្រូវបានរក្សាទុកនៅលើម៉ាស៊ីនមេដែលមានសុវត្ថិភាព ដោយមានកំណត់សម្រាប់តែបុគ្គលិកដែលមានការអនុញ្ញាតប៉ុណ្ណោះ។ ម៉ាស៊ីនមេនេះត្រូវបានបំពាក់ដោយប្រព័ន្ធការពារ (firewall) និងប្រព័ន្ធស្វែងរកការជ្រែតចូល ដើម្បីការពារការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

លើសពីនេះ យើងក៏មានគោលការណ៍ និងនីតិវិធីផ្ទៃក្នុងដ៏តឹងរឹង ដែលនឹងកំណត់ការចូលប្រើទិន្នន័យរបស់អ្នកសម្រាប់តែបុគ្គលិក ដែលមានហេតុផលអាជីវកម្មស្របច្បាប់ប៉ុណ្ណោះ។

ចុងក្រោយ PG SOFT ក៏មានស្តង់ដារសុវត្ថិភាពដែលអ្នកផ្តល់សេវាភាគីទីបីគួរតែប្រកាន់ខ្ជាប់ និងធានាថាទិន្នន័យរបស់អ្នកត្រូវបានប្រើប្រាស់សម្រាប់តែគោលបំណងដែលបានគ្រោងទុកនៅពេលចែករំលែកវាជាមួយអ្នកផ្តល់សេវាភាគីទីបី។

គ្រប់គ្រងចំណូលចិត្តភាពឯកជនរបស់អ្នក

PG SOFT យល់ច្បាស់ពីសារៈសំខាន់នៃភាពឯកជនរបស់អ្នក។ ដូច្នេះ វាផ្តល់ជូននូវជម្រើសគ្រប់គ្រងចំណូលចិត្ត និងការគ្រប់គ្រងព័ត៌មានអ្នកប្រើប្រាស់។

អ្នកក៏មានសិទ្ធិស្នើសុំការអាប់ដេតព័ត៌មាននៅក្នុងគណនីរបស់អ្នកដូចជារួមទាំងឈ្មោះ អាសយដ្ឋានអ៊ីមែល ឬចំណូលចិត្តរបស់អ្នកក្នុងការកំណត់គណនី (Setting) របស់អ្នកនៅលើគេហទំព័រ ឬកម្មវិធីរបស់ PG SOFT។

អ្នកអាចកែប្រែ ឬលុបព័ត៌មានគណនីរបស់អ្នកនៅពេលណាក៏បាន។ ប្រសិនបើអ្នកចង់ឱ្យឈ្មោះរបស់អ្នកត្រូវបានលុបចេញពីបញ្ជីសំបុត្ររួមរបស់ PG SOFT សូមផ្ញើសំណើទៅ privacy@pgsoft.com

 និង លក្ខខណ្ឌរបស់ក្រុមហ៊ុន PG Soft

១. ការទទួលយកលក្ខខណ្ឌ

១.១ ការចូលលេង ការដោនឡូត ការដំឡើង ការចុះឈ្មោះនៃហ្គេមណាមួយរបស់អ្នក ត្រូវបានចាត់ទុកថាជាការទទួលយកលក្ខខណ្ឌទាំងនេះ និងជាការបញ្ជាក់ថាអ្នកបានអាន យល់ និងយល់ព្រមលើលក្ខខណ្ឌទាំងនេះហើយ។

អានបន្ថែម

១.២ លក្ខខណ្ឌទាំងនេះ បង្កើតជាកិច្ចព្រមព្រៀងដែលជាចំណងផ្នែកច្បាប់រវាងអ្នក និង PG Soft។ ប្រសិនបើអ្នកមិនយល់ព្រមទៅនឹងលក្ខខណ្ឌទាំងនេះ ដូច្នេះ អ្នកមិនអាចលេងហ្គេមរបស់យើងបាននោះទេ។

១.៣ PG Soft មានសិទ្ធិតាមការសម្រេចចិត្តរបស់ខ្លួន ក្នុងការកែប្រែ ឬ ធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌទាំងនេះ ទាំងស្រុង ឬ មួយផ្នែកនៅពេលណាក៏បានដោយមិនជូនដំណឹងមុន។ 

១.៤ ដោយការចាំបាច់នោះ ការផ្លាស់ប្តូរទាំងអស់នឹងមានប្រសិទ្ធភាពភ្លាមៗ។ នៅពេលដែលលក្ខខណ្ឌដែលបានធ្វើបច្ចុប្បន្នភាពហើយវា​ត្រូវបានផ្សាយនៅក្នុងហ្គេមណាមួយ ឬតាមរយៈបណ្តាញផ្សព្វផ្សាយសមស្របផ្សេងៗទៀត។ ក្រោយពីមានការផ្លាស់ប្តូរបែបនេះ ការបន្តភ្នាល់របស់អ្នកនឹងត្រូវចាត់ទុកថា អ្នកបានយល់ព្រមចំពោះការផ្លាស់ប្តូរទាំងនោះហើយ។

២. លក្ខណៈសម្បត្តិគ្រប់គ្រាន់

២.១ តាមរយៈការភ្នាល់ហ្គេមរបស់អ្នកគឺបានន័យថា អ្នកមានអាយុគ្រប់គ្រាន់ស្របច្បាប់ដើម្បីភ្នាល់ហ្គេម និង ចូលរួមក្នុងការភ្នាល់ហ្គេមអនឡាញនៅក្នុងមូលដ្ឋានដែលអ្នករស់នៅ។ 

២.២ នៅពេលណាមួយ PG Soft មានសិទ្ធិជាឯកឆន្ទក្នុងការសាកសួរឬទាមទារភស្តុតាងបញ្ជាក់អាយុ និង សិទ្ធិក្នុងការដាក់ព្យួរ ឬបញ្ចប់គណនីរបស់អ្នកប្រសិនបើអ្នកមិនអាចបញ្ជាក់អាយុបាន។

២.៣ អ្នកនឹងទទួលខុសត្រូវតែម្នាក់គត់ក្នុងការធានាថា ការភ្នាល់ហ្គេមរបស់អ្នកគឺស្របតាមច្បាប់ និង លិខិតបទដ្ឋានផ្សេង​ៗ​របស់អាជ្ញាធរមូលដ្ឋានរបស់អ្នក។

. លក្ខខណ្ឌនៃការចុះឈ្មោះគណនី និង សុវត្ថិភាព

៣.១ ហ្គេមទាំងអស់តម្រូវឱ្យបង្កើតគណនី ដើម្បីចូលប្រើប្រាស់មុខងារពិសេសៗណាមួយ។

៣.២ អ្នកត្រូវផ្តល់ព័ត៌មានពិតនៅពេលចុះឈ្មោះ ហើយអ្នកក៏ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានគណនីរបស់អ្នករៀងរាល់ពេលតាមការស្នើសុំផងដែរ។

៣.៣ អ្នកនឹងទទួលខុសត្រូវចំពោះការរក្សាទុកព័ត៌មានគណនីរបស់អ្នកឱ្យមានសុវត្ថិភាព និងចំពោះរាល់​សកម្មភាពទាំងអស់ដែលកើតឡើងក្រោមគណនីរបស់អ្នក។ 

៣.៤ អ្នកត្រូវជូនដំណឹងមកកាន់ PG Soft ភ្លាមៗ នៅពេលមានការប្រើប្រាស់គណនីរបស់អ្នកដោយគ្មានការអនុញ្ញាត ឬ ការបំពានគោលការណ៍សុវត្ថិភាពផ្សេងទៀត។ 

៤. ការភ្នាល់ហ្គេមដោយទទួលខុសត្រូវ

៤.១ PG Soft តែងតែយកចិត្តទុកដាក់ចំពោះការភ្នាល់ហ្គេមដោយមានការទទួលខុសត្រូវ។ យើងបានបង្កើតឧបករណ៍ ដែលនឹងផ្តល់ជំនួយចាំបាច់ដល់អ្នក ដើម្បីឲ្យការភ្នាល់ហ្គេមរបស់អ្នកមិនលើសលប់ខ្លាំង។ ឧទាហរណ៍៖ ការដាក់ដែនកំណត់ការដាក់ប្រាក់ ជម្រើសដកខ្លួនចេញ និង ការទំនាក់ទំនងទៅកាន់ក្រុមការងារជំនួយ។

៤.២ វាជាកាតព្វកិច្ចរបស់អ្នកដើម្បីកំណត់ព្រំដែននៃការភ្នាល់របស់អ្នក។ PG Soft នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ ឬ ការទាមទារណាមួយ ដែលកើតចេញពីភាពអសមត្ថភាពរបស់អ្នកក្នុងការភ្នាល់ដោយប្រុងប្រយ័ត្ននោះទេ។

៥. កម្មសិទ្ធិបញ្ញា

៥.១ ធាតុផ្សំទាំងអស់នៃហ្គេមរួមទាំងកម្មវិធី តួអង្គ រូបភាព តន្ត្រី សំឡេង និងអ្វីៗផ្សេងទៀតដែលទាក់ទងនឹងហ្គេមនោះ គឺជាកម្មសិទ្ធិរបស់ PG Soft ឬ ទទួលបានអាជ្ញាប័ណ្ណដោយ PG Soft គឺត្រូវបានការពារដោយច្បាប់រក្សាសិទ្ធិ ពាណិជ្ជសញ្ញា និង ប៉ាតង់ ដែលស្ថិតក្រោមច្បាប់ផ្សេងទៀតស្តីពីសិទ្ធិកម្មសិទ្ធិ។

៥.២ អ្នកមិនអាចកែប្រែ ចម្លង ផលិតឡើងវិញ បោះពុម្ពឡើងវិញ បកប្រែ លក់ បង្កើតស្នាដៃអម កេងប្រវ័ញ្ច ឬចែកចាយតាមមធ្យោបាយណាមួយ (រួមទាំងអ៊ីមែល ឬ មធ្យោបាយអេឡិចត្រូនិកផ្សេងទៀត) នូវសម្ភារៈណាមួយនៃហ្គេមទាំងអស់ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី PG Soft នោះទេ។

៦. ច្បាប់នៃហ្គេម

៦.១ ហ្គេមដែលបង្កើតឡើងដោយ PG Soft នីមួយៗមានច្បាប់ ការណែនាំ និងយន្តការភ្នាល់ផ្ទាល់ខ្លួន។ ច្បាប់ទាំងនោះអាចរកបាននៅមុខងារលើអេក្រង់នៃហ្គេមនីមួយៗបាន។

៦.២ តាមរយៈការភ្នាល់ហ្គេមណាមួយអ្នកបញ្ជាក់ និងយល់ព្រមថា អ្នកបានអាន យល់ និងទទួលយកច្បាប់ដែលពាក់ព័ន្ធក្នុងហ្គេមនោះរួចហើយ។

៦.៣ PG Soft រក្សាសិទ្ធិទាំងអស់ក្នុងការផ្លាស់ប្តូរច្បាប់ហ្គេមណាមួយ នៅពេលណាក៏បានតាមការសម្រេចចិត្តរបស់ខ្លួន។ ក្នុងនោះអ្នកក៏យល់ព្រមដោយស្វ័យប្រវត្តិចំពោះច្បាប់ថ្មីដែលបានកែប្រែទាំងនេះ ដោយ​ការបន្ដលេងហ្គេមនោះបន្ដទៀត។

៦.៤ ប្រសិនបើមានភាពផ្ទុយគ្នារវាងលក្ខខណ្ឌទាំងនេះ និងច្បាប់របស់ហ្គេមណាមួយ នោះយើងនឹងត្រូវអនុវត្តទៅតាមច្បាប់នៃហ្គេមវិញ។

៦.៥ ការបោកប្រាស់ ឬការកេងប្រវ័ញ្ចលើច្បាប់ហ្គេមណាមួយដូចជា ការប្រើប្រាស់ល្បិច ការលេងដោយមិនស្មោះត្រង់ ឬការបន្លំ គឺត្រូវបានហាមឃាត់ទាំងស្រុង។

៦.៦ PG Soft រក្សាសិទ្ធិក្នុងការស៊ើបអង្កេតសកម្មភាពគួរឲ្យសង្ស័យណាមួយ និងចាត់វិធានការសមស្របរួមទាំងការផ្អាក ឬបិទគណនីរបស់អ្នក ឬដកសិទ្ធិពីការឈ្នះរបស់អ្នក។

៦.៧ PG Soft រក្សាសិទ្ធិក្នុងការកែកំហុសបច្ចេកទេស ការគាំង ឬភាពមិនប្រក្រតីដែលបានកើតឡើងនៅក្នុងហ្គេម។ ក្នុងករណីនេះ យើងអាចផ្លាស់ប្តូរ ឬ ប្រកាសលទ្ធផលដែលបានកើតឡើងក្នុងអំឡុងពេលនេះថា “មិនត្រឹមត្រូវ”។

៦.៨ ក្នុងករណីដែលមានបញ្ហាផ្នែកបច្ចេកទេសដែលអាចរំខានដល់ការលេងហ្គេម នោះក្រុមហ៊ុន PG Soft នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ ឬការខូចខាតណាមួយដែលកើតឡើងនោះទេ។ តែពួកយើងនឹង​រិះរកដំណោះស្រាយភ្លាមៗដើម្បីដំណើការវាឡើងវិញ។

៧. ការបិទគណនី និង ការប្តឹងតវ៉ា

៧.១ ការបិទគណនីដោយពួកយើង៖ PG Soft រក្សាសិទ្ធិក្នុងការផ្អាក ឬបិទគណនីរបស់អ្នក និង/ឬ ការចូលប្រើប្រាស់របស់អ្នកទៅក្នុងហ្គេមតាមការសម្រេចចិត្តរបស់ខ្លួនដោយមិនចាំបាច់ពន្យល់ចំពោះសកម្មភាពខាងក្រោមនេះ។

    1. ការរំលោភបំពានលើលក្ខខណ្ឌទាំងនេះ ច្បាប់ហ្គេមឬគោលការណ៍ណាមួយដែលពាក់ព័ន្ធនឹងហ្គេមរបស់យើង​។
    2. ចូលរួមធ្វើឱ្យខូចខាត ឬ ប្រព្រឹត្តអំពើខុសច្បាប់ដោយបោកបញ្ឆោត។
    3. ផ្តល់ព័ត៌មានមិនពិត មិនត្រឹមត្រូវ ឬ នាំឲ្យមានការយល់ច្រឡំ។
    4. មិនបានបំពេញតាមលក្ខណៈសម្បត្តិគ្រប់គ្រាន់(ផ្នែកទី២)។
    5. ការបោកប្រាស់ ការឃុបឃិតគ្នា ឬការភ្នាល់មិនស្មោះត្រង់ណាមួយផ្សេងទៀត។
    6. សកម្មភាពណាមួយដែល PG Soft ចាត់ទុកថា ធ្វើឱ្យប៉ះពាល់ដល់ភាពសុចរិត ឬប្រតិបត្តិការនៃហ្គេម។

៧.២ ការបិទគណនីដោយអ្នកភ្នាល់៖ ក្នុងករណីដែលអ្នកចង់បិទគណនីរបស់អ្នកនៅពេលណាមួយ អ្នកគ្រាន់តែត្រូវការទាក់ទងផ្នែកសេវាអតិថិជនរបស់ PG Soft និងស្នើសុំការបិទគណនី។

៧.៣ ផលប៉ះពាល់នៃការបញ្ចប់៖ បន្ទាប់ពីអ្នកបានបិទគណនីរបស់អ្នក អ្នកមិនត្រឹមតែបាត់បង់សិទ្ធិចូលលេងហ្គេមទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវបាត់បង់លក្ខខណ្ឌពិសេសរបស់វា និងអត្ថប្រយោជន៍ផ្សេងទៀតដូចជា ប្រាក់រង្វាន់បន្ថែម និងប្រម៉ូសិនដែលមិនទាន់បានផ្ដល់ជូន។

៧.៤ PG Soft នឹងរក្សាសិទ្ធិក្នុងការរក្សាទុកទឹកប្រាក់មួយផ្នែក ឬ ទាំងអស់ដែលនៅក្នុងគណនីរបស់អ្នក ដើម្បីធ្វើការបំភ្លឺចំពោះបញ្ហាណាមួយ។

៧.៥ នីតិវិធីប្តឹងតវ៉ា៖ ចំពោះអតិថិជនដែលគិតថា គណនីរបស់ពួកគេត្រូវបានបិទដោយមិនត្រឹមត្រូវ នោះ PG Soft មានជម្រើសសម្រាប់អ្នកក្នុងការដាក់ពាក្យប្តឹងតវ៉ាប្រឆាំងនឹងវាបាន។ 

៧.៦ ការប្តឹងប្រឆាំងនឹងការសម្រេចចិត្តបែបនេះគឺត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរ ដោយបញ្ជាក់ពីមូលហេតុនៃការប្ដឹងតវ៉ា រួមជាមួយឯកសារភស្ដុតាងបញ្ជាក់ណាមួយដែលអាចជួយដោះស្រាយបញ្ហានោះបាន។

៧.៧ PG Soft នឹងពិនិត្យមើលការប្តឹងតវ៉ារបស់អ្នក ហើយចេញសម្រេចរបស់យើង។ សេចក្ដីសម្រេចចុងក្រោយរបស់យើងគឺជាមិនអាចតវ៉ាបន្ដបានទេ។