អាជ្ញាប័ណ្ណហ្គេម
ហ្គេមដែលមានទំនួលខុសត្រូវ
ការទូទាត់តាមធនាគារ៖
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PG Soft Cambodia™
គោលការណ៍ភាពឯកជនរបស់ PG SOFT
នៅ PG SOFT ពួកយើងប្តេជ្ញាការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងអ្នកភ្នាល់ហ្គេមទាំងអស់។ គោលការណ៍ឯកជនភាពនេះពិពណ៌នាអំពីរបៀបដែលយើងប្រមូល ដំណើរការ ចែកចាយ និងការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក្នុងដំណើរការរបស់អ្នកទាក់ទងជាមួយហ្គេម គេហទំព័រ និងសេវាកម្មរបស់យើង។
អានបន្ថែម
ការប្រមូលព័ត៌មាន
យើងខ្ញុំតាមដានព័ត៌មានដោយស្វ័យប្រវត្តិអំពីរបៀបដែលអ្នកប្រើប្រាស់គេហទំព័ររបស់យើង។ ព័ត៌មាននេះរួមមាន៖
ព័ត៌មានផ្ទាល់ខ្លួន៖ ព័ត៌មានដែលកំណត់អត្តសញ្ញាណអ្នករួមមានឈ្មោះ អាស័យដ្ឋានអ៊ីម៉ែល ថ្ងៃខែឆ្នាំកំណើត និងព័ត៌មានទំនាក់ទំនងដូចជាលេខទូរស័ព្ទ។ យើងទទួលបានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទាំងស្រុងដោយស្ម័គ្រចិត្ត ដែលបានផ្ដល់ដោយអ្នក ឧទាហរណ៍នៅពេលបង្កើតគណនី ឬនៅពេលអ្នកចង់ទាក់ទងមកផ្នែកសេវាកម្មអតិថិជនរបស់យើង។
ព័ត៌មាននៃការលេងហ្គេម៖ យើងប្រមូលទិន្នន័យអំពីរបៀបដែលអ្នកភ្នាល់ហ្គេម និងប្រើសេវាកម្មរបស់យើងរួមមានព័ត៌មានឧបករណ៍របស់អ្នក ប្រវត្តិហ្គេម ចំណូលចិត្ត ស្ថិតិ និងអាសយដ្ឋាន IP ជាដើម។ យើងប្រើប្រាស់ទិន្នន័យនេះដើម្បីអភិវឌ្ឍហ្គេម និងធ្វើឱ្យបទពិសោធន៍របស់អ្នកកាន់តែងាយស្រួល។
ព័ត៌មានបច្ចេកទេស៖ រួមបញ្ចូលព័ត៌មានអំពីឧបករណ៍របស់អ្នក ប្រភេទកម្មវិធីអ៊ីនធឺណេត ប្រព័ន្ធប្រតិបត្តិការ និងការភ្ជាប់អ៊ីនធឺណេត។ យើងប្រមូលព័ត៌មានបែបនេះដើម្បីធានាថាហ្គេមរបស់យើងដំណើរការ និងបង្ហាញបានត្រឹមត្រូវនៅលើឧបករណ៍ទាំងអស់របស់អ្នក។
របៀបប្រមូលព័ត៌មាន
យន្តការមួយក្នុងចំណោមយន្តការសម្រាប់ដំណើរការទិន្នន័យរបស់យើងអាចជាតាមរយៈខូឃីស៍ (Cookies) ដើម្បីតាមដានការប្រើប្រាស់របស់អ្នកជាមួយគេហទំព័ររបស់យើង។ ទោះជាយ៉ាងណា អ្នកអាចបិទខូឃីស៍នៅលើកម្មវិធីអ៊ីនធឺណេតរបស់អ្នកបាន។
យើងក៏អាចភ្ជាប់ទៅគេហទំព័រភាគីទីបីជាច្រើននៅលើគេហទំព័រនេះ ដូចជាសេវាកម្មដែលពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម ការវិភាគទិន្នន័យ និងសេវាកម្មបណ្តាញសង្គមជាដើម។ សេវាកម្មទាំងនេះអាចដាក់ខូឃីស៍នៅលើកម្មវិធីអ៊ីធឺណេតរបស់អ្នក និងអាចផ្ញើខូឃីស៍របស់ពួកគេទៅកាន់ឧបករណ៍របស់អ្នកតាមរយៈគេហទំព័រយើងផងដែរ។
ការប្រើប្រាស់ព័ត៌មានទាំងនេះ
PG SOFT នឹងប្រើប្រាស់ព័ត៌មានទាំងនេះជាចម្បងសម្រាប់៖
ការបង្កើនប្រសិទ្ធភាព និងការផ្តល់នូវសេវាកម្ម៖ ទិន្នន័យរបស់អ្នកអនុញ្ញាតឱ្យយើងផ្តល់ជូនហ្គេមរបស់យើងបានយ៉ាងរលូន ការទូទាត់ប្រកបដោយសុវត្ថិភាព ផ្តល់ការគាំទ្រកម្រិតខ្ពស់ដល់អតិថិជន និងបង្កើតបទពិសោធន៍លេងហ្គេមតាមការចង់បានរបស់អតិថិជន។
ទំនាក់ទំនង និងការចូលរួម៖ យើងអាចផ្ញើអ៊ីមែល ឬការជូនដំណឹងទៅកាន់អ្នករួមមានសេចក្តីប្រកាសសំខាន់ៗដែលទាក់ទងនឹងហ្គេមថ្មីៗ ប្រម៉ូសិនពិសេសៗ ឬព័ត៌មានពាក់ព័ន្ធផ្សេងទៀត ក្នុងគោលបំណងធ្វើឱ្យអ្នកទទួលបានព័ត៌មានថ្មីៗ។
ការបង្កើនសុវត្ថិភាព៖ ព័ត៌មាននេះនឹងត្រូវបានប្រើដើម្បីធានាថាគេហទំព័ររបស់យើងមានសុវត្ថិភាពក្នុងការប្រើប្រាស់ និងក្នុងការធានាការពារអ្នកប្រើប្រាស់ទាំងអស់របស់ពីសកម្មភាពក្លែងបន្លំ ការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬសកម្មភាពខុសច្បាប់ផ្សេងៗទៀត។
ការអនុលោមតាមច្បាប់៖ ព័ត៌មាននឹងត្រូវបានដំណើរការស្របតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗដែលអនុវត្តដោយស្របស្ដង់ដារ និងក្រមសីលធម៌វិជ្ជាជីវៈ។
ការបង្ហាញព័ត៌មានរបស់អ្នក
ព័ត៌មានទាំងអស់ដែលអាចទាក់ទងនឹងអ្នកនឹងមិនត្រូវបានបញ្ជូនបន្ត ឬបង្ហាញជាសាធារណៈជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ប៉ុន្តែដើម្បីធានាថា យើងអាចផ្តល់បទពិសោធន៍លេងហ្គេមដ៏ល្អបំផុតតាមរយៈគេហទំព័រ ឬកម្មវិធីរបស់យើង PG SOFT មានសិទ្ធិបង្ហាញព័ត៌មានបែបនេះដល់ភាគីទីបី ដូចជាដៃគូពាណិជ្ជកម្ម អ្នកផ្តល់សេវាកម្ម និងអាជ្ញាធរមានសមត្ថកិច្ចតែប៉ុណ្ណោះ។
តាមការសម្រេចចិត្តដោយឯកច្ឆ័ន PG SOFT នឹងសហការជាមួយស្ថាប័នអនុវត្តច្បាប់ក្នុងការផ្តល់ព័ត៌មាននេះដើម្បី៖
- ស្វែងរក និងទប់ស្កាត់សកម្មភាពខុសច្បាប់នៅលើគេហទំព័ររបស់យើង
- អនុវត្តតាមកាតព្វកិច្ច និងតម្រូវការផ្នែកច្បាប់
- ការពារខ្លួនយើងពីបញ្ហាផ្នែកច្បាប់ដែលអាចកើតមាន
- ធានាសុវត្ថិភាពអ្នកប្រើប្រាស់របស់យើង និងការពារគេហទំព័ររបស់យើងផ្ទាល់។
រក្សាសុវត្ថិភាពទិន្នន័យ
យើងខ្ញុំប្រកាន់យកនូវវិធានការសមស្របដើម្បីធានាថា ព័ត៌មានត្រូវបានការពារពីការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ការប្រើប្រាស់ខុស និងការបាត់បង់។ យ៉ាងណាក៏ដោយ មិនមានវិធីសាស្រ្តនៃការបញ្ជូនទិន្នន័យតាមរយៈអ៊ីនធឺណិតណាដែលមានសុវត្ថិភាពពេញលេញនោះទេ យើងមិនអាចធានាសុវត្ថិភាពទាំងស្រុងបាននោះទេ។
ទាក់ទងនឹងសុវត្ថិភាពទិន្នន័យ ការបញ្ជូនទិន្នន័យ និងការរក្សាទុកទិន្នន័យ PG SOFT បានប្រើប្រាស់បច្ចេកវិទ្យាអ៊ិនគ្រីប (encryption) ដើម្បីទប់ស្កាត់ការចូលប្រើព័ត៌មានពីជនអនាមិកដោយគ្មានការអនុញ្ញាត។
ទិន្នន័យរបស់អ្នកត្រូវបានរក្សាទុកនៅលើម៉ាស៊ីនមេដែលមានសុវត្ថិភាព ដោយមានកំណត់សម្រាប់តែបុគ្គលិកដែលមានការអនុញ្ញាតប៉ុណ្ណោះ។ ម៉ាស៊ីនមេនេះត្រូវបានបំពាក់ដោយប្រព័ន្ធការពារ (firewall) និងប្រព័ន្ធស្វែងរកការជ្រែតចូល ដើម្បីការពារការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
លើសពីនេះ យើងក៏មានគោលការណ៍ និងនីតិវិធីផ្ទៃក្នុងដ៏តឹងរឹង ដែលនឹងកំណត់ការចូលប្រើទិន្នន័យរបស់អ្នកសម្រាប់តែបុគ្គលិក ដែលមានហេតុផលអាជីវកម្មស្របច្បាប់ប៉ុណ្ណោះ។
ចុងក្រោយ PG SOFT ក៏មានស្តង់ដារសុវត្ថិភាពដែលអ្នកផ្តល់សេវាភាគីទីបីគួរតែប្រកាន់ខ្ជាប់ និងធានាថាទិន្នន័យរបស់អ្នកត្រូវបានប្រើប្រាស់សម្រាប់តែគោលបំណងដែលបានគ្រោងទុកនៅពេលចែករំលែកវាជាមួយអ្នកផ្តល់សេវាភាគីទីបី។
គ្រប់គ្រងចំណូលចិត្តភាពឯកជនរបស់អ្នក
PG SOFT យល់ច្បាស់ពីសារៈសំខាន់នៃភាពឯកជនរបស់អ្នក។ ដូច្នេះ វាផ្តល់ជូននូវជម្រើសគ្រប់គ្រងចំណូលចិត្ត និងការគ្រប់គ្រងព័ត៌មានអ្នកប្រើប្រាស់។
អ្នកក៏មានសិទ្ធិស្នើសុំការអាប់ដេតព័ត៌មាននៅក្នុងគណនីរបស់អ្នកដូចជារួមទាំងឈ្មោះ អាសយដ្ឋានអ៊ីមែល ឬចំណូលចិត្តរបស់អ្នកក្នុងការកំណត់គណនី (Setting) របស់អ្នកនៅលើគេហទំព័រ ឬកម្មវិធីរបស់ PG SOFT។
អ្នកអាចកែប្រែ ឬលុបព័ត៌មានគណនីរបស់អ្នកនៅពេលណាក៏បាន។ ប្រសិនបើអ្នកចង់ឱ្យឈ្មោះរបស់អ្នកត្រូវបានលុបចេញពីបញ្ជីសំបុត្ររួមរបស់ PG SOFT សូមផ្ញើសំណើទៅ privacy@pgsoft.com។
ខ និង លក្ខខណ្ឌរបស់ក្រុមហ៊ុន PG Soft
១. ការទទួលយកលក្ខខណ្ឌ
១.១ ការចូលលេង ការដោនឡូត ការដំឡើង ការចុះឈ្មោះនៃហ្គេមណាមួយរបស់អ្នក ត្រូវបានចាត់ទុកថាជាការទទួលយកលក្ខខណ្ឌទាំងនេះ និងជាការបញ្ជាក់ថាអ្នកបានអាន យល់ និងយល់ព្រមលើលក្ខខណ្ឌទាំងនេះហើយ។
អានបន្ថែម
១.២ លក្ខខណ្ឌទាំងនេះ បង្កើតជាកិច្ចព្រមព្រៀងដែលជាចំណងផ្នែកច្បាប់រវាងអ្នក និង PG Soft។ ប្រសិនបើអ្នកមិនយល់ព្រមទៅនឹងលក្ខខណ្ឌទាំងនេះ ដូច្នេះ អ្នកមិនអាចលេងហ្គេមរបស់យើងបាននោះទេ។
១.៣ PG Soft មានសិទ្ធិតាមការសម្រេចចិត្តរបស់ខ្លួន ក្នុងការកែប្រែ ឬ ធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌទាំងនេះ ទាំងស្រុង ឬ មួយផ្នែកនៅពេលណាក៏បានដោយមិនជូនដំណឹងមុន។
១.៤ ដោយការចាំបាច់នោះ ការផ្លាស់ប្តូរទាំងអស់នឹងមានប្រសិទ្ធភាពភ្លាមៗ។ នៅពេលដែលលក្ខខណ្ឌដែលបានធ្វើបច្ចុប្បន្នភាពហើយវាត្រូវបានផ្សាយនៅក្នុងហ្គេមណាមួយ ឬតាមរយៈបណ្តាញផ្សព្វផ្សាយសមស្របផ្សេងៗទៀត។ ក្រោយពីមានការផ្លាស់ប្តូរបែបនេះ ការបន្តភ្នាល់របស់អ្នកនឹងត្រូវចាត់ទុកថា អ្នកបានយល់ព្រមចំពោះការផ្លាស់ប្តូរទាំងនោះហើយ។
២. លក្ខណៈសម្បត្តិគ្រប់គ្រាន់
២.១ តាមរយៈការភ្នាល់ហ្គេមរបស់អ្នកគឺបានន័យថា អ្នកមានអាយុគ្រប់គ្រាន់ស្របច្បាប់ដើម្បីភ្នាល់ហ្គេម និង ចូលរួមក្នុងការភ្នាល់ហ្គេមអនឡាញនៅក្នុងមូលដ្ឋានដែលអ្នករស់នៅ។
២.២ នៅពេលណាមួយ PG Soft មានសិទ្ធិជាឯកឆន្ទក្នុងការសាកសួរឬទាមទារភស្តុតាងបញ្ជាក់អាយុ និង សិទ្ធិក្នុងការដាក់ព្យួរ ឬបញ្ចប់គណនីរបស់អ្នកប្រសិនបើអ្នកមិនអាចបញ្ជាក់អាយុបាន។
២.៣ អ្នកនឹងទទួលខុសត្រូវតែម្នាក់គត់ក្នុងការធានាថា ការភ្នាល់ហ្គេមរបស់អ្នកគឺស្របតាមច្បាប់ និង លិខិតបទដ្ឋានផ្សេងៗរបស់អាជ្ញាធរមូលដ្ឋានរបស់អ្នក។
៣. លក្ខខណ្ឌនៃការចុះឈ្មោះគណនី និង សុវត្ថិភាព
៣.១ ហ្គេមទាំងអស់តម្រូវឱ្យបង្កើតគណនី ដើម្បីចូលប្រើប្រាស់មុខងារពិសេសៗណាមួយ។
៣.២ អ្នកត្រូវផ្តល់ព័ត៌មានពិតនៅពេលចុះឈ្មោះ ហើយអ្នកក៏ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានគណនីរបស់អ្នករៀងរាល់ពេលតាមការស្នើសុំផងដែរ។
៣.៣ អ្នកនឹងទទួលខុសត្រូវចំពោះការរក្សាទុកព័ត៌មានគណនីរបស់អ្នកឱ្យមានសុវត្ថិភាព និងចំពោះរាល់សកម្មភាពទាំងអស់ដែលកើតឡើងក្រោមគណនីរបស់អ្នក។
៣.៤ អ្នកត្រូវជូនដំណឹងមកកាន់ PG Soft ភ្លាមៗ នៅពេលមានការប្រើប្រាស់គណនីរបស់អ្នកដោយគ្មានការអនុញ្ញាត ឬ ការបំពានគោលការណ៍សុវត្ថិភាពផ្សេងទៀត។
៤. ការភ្នាល់ហ្គេមដោយទទួលខុសត្រូវ
៤.១ PG Soft តែងតែយកចិត្តទុកដាក់ចំពោះការភ្នាល់ហ្គេមដោយមានការទទួលខុសត្រូវ។ យើងបានបង្កើតឧបករណ៍ ដែលនឹងផ្តល់ជំនួយចាំបាច់ដល់អ្នក ដើម្បីឲ្យការភ្នាល់ហ្គេមរបស់អ្នកមិនលើសលប់ខ្លាំង។ ឧទាហរណ៍៖ ការដាក់ដែនកំណត់ការដាក់ប្រាក់ ជម្រើសដកខ្លួនចេញ និង ការទំនាក់ទំនងទៅកាន់ក្រុមការងារជំនួយ។
៤.២ វាជាកាតព្វកិច្ចរបស់អ្នកដើម្បីកំណត់ព្រំដែននៃការភ្នាល់របស់អ្នក។ PG Soft នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ ឬ ការទាមទារណាមួយ ដែលកើតចេញពីភាពអសមត្ថភាពរបស់អ្នកក្នុងការភ្នាល់ដោយប្រុងប្រយ័ត្ននោះទេ។
៥. កម្មសិទ្ធិបញ្ញា
៥.១ ធាតុផ្សំទាំងអស់នៃហ្គេមរួមទាំងកម្មវិធី តួអង្គ រូបភាព តន្ត្រី សំឡេង និងអ្វីៗផ្សេងទៀតដែលទាក់ទងនឹងហ្គេមនោះ គឺជាកម្មសិទ្ធិរបស់ PG Soft ឬ ទទួលបានអាជ្ញាប័ណ្ណដោយ PG Soft គឺត្រូវបានការពារដោយច្បាប់រក្សាសិទ្ធិ ពាណិជ្ជសញ្ញា និង ប៉ាតង់ ដែលស្ថិតក្រោមច្បាប់ផ្សេងទៀតស្តីពីសិទ្ធិកម្មសិទ្ធិ។
៥.២ អ្នកមិនអាចកែប្រែ ចម្លង ផលិតឡើងវិញ បោះពុម្ពឡើងវិញ បកប្រែ លក់ បង្កើតស្នាដៃអម កេងប្រវ័ញ្ច ឬចែកចាយតាមមធ្យោបាយណាមួយ (រួមទាំងអ៊ីមែល ឬ មធ្យោបាយអេឡិចត្រូនិកផ្សេងទៀត) នូវសម្ភារៈណាមួយនៃហ្គេមទាំងអស់ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី PG Soft នោះទេ។
៦. ច្បាប់នៃហ្គេម
៦.១ ហ្គេមដែលបង្កើតឡើងដោយ PG Soft នីមួយៗមានច្បាប់ ការណែនាំ និងយន្តការភ្នាល់ផ្ទាល់ខ្លួន។ ច្បាប់ទាំងនោះអាចរកបាននៅមុខងារលើអេក្រង់នៃហ្គេមនីមួយៗបាន។
៦.២ តាមរយៈការភ្នាល់ហ្គេមណាមួយអ្នកបញ្ជាក់ និងយល់ព្រមថា អ្នកបានអាន យល់ និងទទួលយកច្បាប់ដែលពាក់ព័ន្ធក្នុងហ្គេមនោះរួចហើយ។
៦.៣ PG Soft រក្សាសិទ្ធិទាំងអស់ក្នុងការផ្លាស់ប្តូរច្បាប់ហ្គេមណាមួយ នៅពេលណាក៏បានតាមការសម្រេចចិត្តរបស់ខ្លួន។ ក្នុងនោះអ្នកក៏យល់ព្រមដោយស្វ័យប្រវត្តិចំពោះច្បាប់ថ្មីដែលបានកែប្រែទាំងនេះ ដោយការបន្ដលេងហ្គេមនោះបន្ដទៀត។
៦.៤ ប្រសិនបើមានភាពផ្ទុយគ្នារវាងលក្ខខណ្ឌទាំងនេះ និងច្បាប់របស់ហ្គេមណាមួយ នោះយើងនឹងត្រូវអនុវត្តទៅតាមច្បាប់នៃហ្គេមវិញ។
៦.៥ ការបោកប្រាស់ ឬការកេងប្រវ័ញ្ចលើច្បាប់ហ្គេមណាមួយដូចជា ការប្រើប្រាស់ល្បិច ការលេងដោយមិនស្មោះត្រង់ ឬការបន្លំ គឺត្រូវបានហាមឃាត់ទាំងស្រុង។
៦.៦ PG Soft រក្សាសិទ្ធិក្នុងការស៊ើបអង្កេតសកម្មភាពគួរឲ្យសង្ស័យណាមួយ និងចាត់វិធានការសមស្របរួមទាំងការផ្អាក ឬបិទគណនីរបស់អ្នក ឬដកសិទ្ធិពីការឈ្នះរបស់អ្នក។
៦.៧ PG Soft រក្សាសិទ្ធិក្នុងការកែកំហុសបច្ចេកទេស ការគាំង ឬភាពមិនប្រក្រតីដែលបានកើតឡើងនៅក្នុងហ្គេម។ ក្នុងករណីនេះ យើងអាចផ្លាស់ប្តូរ ឬ ប្រកាសលទ្ធផលដែលបានកើតឡើងក្នុងអំឡុងពេលនេះថា “មិនត្រឹមត្រូវ”។
៦.៨ ក្នុងករណីដែលមានបញ្ហាផ្នែកបច្ចេកទេសដែលអាចរំខានដល់ការលេងហ្គេម នោះក្រុមហ៊ុន PG Soft នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ ឬការខូចខាតណាមួយដែលកើតឡើងនោះទេ។ តែពួកយើងនឹងរិះរកដំណោះស្រាយភ្លាមៗដើម្បីដំណើការវាឡើងវិញ។
៧. ការបិទគណនី និង ការប្តឹងតវ៉ា
៧.១ ការបិទគណនីដោយពួកយើង៖ PG Soft រក្សាសិទ្ធិក្នុងការផ្អាក ឬបិទគណនីរបស់អ្នក និង/ឬ ការចូលប្រើប្រាស់របស់អ្នកទៅក្នុងហ្គេមតាមការសម្រេចចិត្តរបស់ខ្លួនដោយមិនចាំបាច់ពន្យល់ចំពោះសកម្មភាពខាងក្រោមនេះ។
- ការរំលោភបំពានលើលក្ខខណ្ឌទាំងនេះ ច្បាប់ហ្គេមឬគោលការណ៍ណាមួយដែលពាក់ព័ន្ធនឹងហ្គេមរបស់យើង។
- ចូលរួមធ្វើឱ្យខូចខាត ឬ ប្រព្រឹត្តអំពើខុសច្បាប់ដោយបោកបញ្ឆោត។
- ផ្តល់ព័ត៌មានមិនពិត មិនត្រឹមត្រូវ ឬ នាំឲ្យមានការយល់ច្រឡំ។
- មិនបានបំពេញតាមលក្ខណៈសម្បត្តិគ្រប់គ្រាន់(ផ្នែកទី២)។
- ការបោកប្រាស់ ការឃុបឃិតគ្នា ឬការភ្នាល់មិនស្មោះត្រង់ណាមួយផ្សេងទៀត។
- សកម្មភាពណាមួយដែល PG Soft ចាត់ទុកថា ធ្វើឱ្យប៉ះពាល់ដល់ភាពសុចរិត ឬប្រតិបត្តិការនៃហ្គេម។
៧.២ ការបិទគណនីដោយអ្នកភ្នាល់៖ ក្នុងករណីដែលអ្នកចង់បិទគណនីរបស់អ្នកនៅពេលណាមួយ អ្នកគ្រាន់តែត្រូវការទាក់ទងផ្នែកសេវាអតិថិជនរបស់ PG Soft និងស្នើសុំការបិទគណនី។
៧.៣ ផលប៉ះពាល់នៃការបញ្ចប់៖ បន្ទាប់ពីអ្នកបានបិទគណនីរបស់អ្នក អ្នកមិនត្រឹមតែបាត់បង់សិទ្ធិចូលលេងហ្គេមទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវបាត់បង់លក្ខខណ្ឌពិសេសរបស់វា និងអត្ថប្រយោជន៍ផ្សេងទៀតដូចជា ប្រាក់រង្វាន់បន្ថែម និងប្រម៉ូសិនដែលមិនទាន់បានផ្ដល់ជូន។
៧.៤ PG Soft នឹងរក្សាសិទ្ធិក្នុងការរក្សាទុកទឹកប្រាក់មួយផ្នែក ឬ ទាំងអស់ដែលនៅក្នុងគណនីរបស់អ្នក ដើម្បីធ្វើការបំភ្លឺចំពោះបញ្ហាណាមួយ។
៧.៥ នីតិវិធីប្តឹងតវ៉ា៖ ចំពោះអតិថិជនដែលគិតថា គណនីរបស់ពួកគេត្រូវបានបិទដោយមិនត្រឹមត្រូវ នោះ PG Soft មានជម្រើសសម្រាប់អ្នកក្នុងការដាក់ពាក្យប្តឹងតវ៉ាប្រឆាំងនឹងវាបាន។
៧.៦ ការប្តឹងប្រឆាំងនឹងការសម្រេចចិត្តបែបនេះគឺត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរ ដោយបញ្ជាក់ពីមូលហេតុនៃការប្ដឹងតវ៉ា រួមជាមួយឯកសារភស្ដុតាងបញ្ជាក់ណាមួយដែលអាចជួយដោះស្រាយបញ្ហានោះបាន។
៧.៧ PG Soft នឹងពិនិត្យមើលការប្តឹងតវ៉ារបស់អ្នក ហើយចេញសម្រេចរបស់យើង។ សេចក្ដីសម្រេចចុងក្រោយរបស់យើងគឺជាមិនអាចតវ៉ាបន្ដបានទេ។